ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
កិច្ចការ 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបានប្រទាន ឲ្យលោកមានមរដកអ្វី នៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានដែរ តែទ្រង់សន្យានឹងប្រទានស្រុកនេះ ទុកជាស្រុកកំណាន់ដល់លោក នឹងពូជលោកតទៅវិញ ថ្វីបើលោកមិនទាន់មានកូននៅឡើយផង ព្រះគម្ពីរខ្មែរសាកល ព្រះមិនបានប្រទានមរតកដល់លោកនៅទីនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្តែព្រះអង្គទ្រង់សន្យាថា នឹងប្រទានស្រុកនេះទុកជាកម្មសិទ្ធិដល់លោក និងពូជពង្សជំនាន់ក្រោយរបស់លោក ទោះបីជាលោកគ្មានកូនក៏ដោយ។ Khmer Christian Bible ហើយព្រះជាម្ចាស់មិនបានប្រទានឲ្យគាត់មានមរតកនៅក្នុងស្រុកនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្ដែព្រះអង្គបានសន្យាថានឹងប្រទានស្រុកនេះដល់គាត់ ព្រមទាំងកូនចៅជំនាន់ក្រោយរបស់គាត់ទុកជាកម្មសិទ្ធិ ទោះបីជាគាត់មិនទាន់មានកូនក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះមិនបានប្រទានឲ្យលោកមានមត៌កអ្វីនៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានផង តែទ្រង់បានសន្យាថានឹងប្រទានស្រុកនេះ ទុកជាមត៌កដល់លោក និងពូជពង្សរបស់លោកជំនាន់ក្រោយ ទោះជាលោកមិនទាន់មានកូនក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ ពេលនោះ លោកអប្រាហាំគ្មានកូនទេ។ អាល់គីតាប នៅស្រុកនេះ អុលឡោះពុំបានប្រទានដីធ្លីឲ្យគាត់ឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ទ្រង់មិនប្រទានឲ្យដែរ។ ប៉ុន្ដែ អុលឡោះបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យគាត់ និងឲ្យពូជពង្សរបស់គាត់ទៅជំនាន់ក្រោយៗផង។ ពេលនោះ អ៊ីព្រហ៊ីមគ្មានកូនទេ។ |
ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
ដូច្នេះសារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម
ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ សូមឲ្យខ្ញុំមានកន្លែងកប់ខ្មោចនៅជាមួយនឹងអ្នករាល់គ្នាផង ដើម្បីឲ្យខ្ញុំបានយកសពនេះពីមុខខ្ញុំចេញទៅកប់
ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង
ទ្រង់បានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថា នឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស នឹងសាសន៍គើកាស៊ី ដល់ពូជរបស់លោក ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត។
កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់ ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមរដក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមរដកដែរ
ទ្រង់មានបន្ទូលមកអញថា ចូរក្រោកឡើង ដើរនាំមុខបណ្តាជនចុះ ឲ្យគេបានចូលទៅចាប់យកស្រុកដែលអញបានស្បថនឹងពួកឰយុកោ ថានឹងឲ្យដល់គេ។
ហើយដើម្បីឲ្យបានជីវិតយូរអង្វែងតទៅនៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានស្បថ នឹងឲ្យដល់ពួកឰយុកោឯង ហើយដល់ពូជគេតរៀងទៅ ជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ
កុំឲ្យតនឹងគេឡើយ ដ្បិតអញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនមានដែរ ពីព្រោះអញបានឲ្យភ្នំសៀរទុកជាកេរ្តិ៍អាករដល់អេសាវហើយ
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុបថា អញនឹងឲ្យស្រុកនេះដល់ពូជឯង មើល អញបានឲ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឲ្យឯងចូលទៅទេ
មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯង ឬដោយព្រោះចិត្តឯងទៀងត្រង់ ដែលឯងនឹងចូលទៅចាប់យកស្រុកគេនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ ដើម្បីនឹងបញ្ជាក់សេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោឯង គឺនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប។