កិច្ចការ 13:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះអង្គនោះ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនបានឃើញសេចក្ដីពុករលួយឡើយ ព្រះគម្ពីរខ្មែរសាកល ក៏ព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញនោះ មិនបានជួបការរលួយឡើយ។ Khmer Christian Bible ប៉ុន្ដែព្រះមួយអង្គដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញនោះ មិនបានជួបសេចក្ដីពុករលួយទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនឃើញសេចក្ដីពុករលួយឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។ អាល់គីតាប រីឯអ៊ីសាដែលអុលឡោះបានប្រោសឲ្យមានជីវិតរស់ឡើងវិញនោះសពរបស់គាត់ពុំបានរលួយទេ។ |
ព្រះបានធ្វើសំរេចតាមសេចក្ដីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ»
ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្ដីស្លាប់ចេញ ពីព្រោះសេចក្ដីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ
ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ