សាការី 11:2 - ព្រះគម្ពីរខ្មែរសាកល ដើមស្រល់អើយ ចូរទ្រហោយំ ពីព្រោះដើមស៊ីដាបានរលំ ពីព្រោះដើមឈើដ៏ធំឧត្ដមត្រូវបានបំផ្លាញហើយ! ដើមអូកនៃបាសានអើយ ចូរទ្រហោយំ ពីព្រោះព្រៃក្រាស់បានរលំហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ហើយដើមល្អៗត្រូវបំផ្លាញអស់ ឱដើមម៉ៃសាក់នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងត្រូវរលំហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ឯអស់ទាំងដើមយ៉ាងល្អបានត្រូវបំផ្លាញហើយ ឱដើមម៉ៃសាក់ នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងបានត្រូវរលំហើយ អាល់គីតាប ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ! |
មានសំឡេងទ្រហោយំរបស់ពួកអ្នកគង្វាល ពីព្រោះភាពរុងរឿងរបស់ពួកគេត្រូវបានបំផ្លាញហើយ! មានសំឡេងគ្រហឹមរបស់សិង្ហស្ទាវ ពីព្រោះគុម្ពោតនៃទន្លេយ័រដាន់ត្រូវបានបំផ្លាញហើយ!
ប្រសិនបើគេធ្វើការទាំងនេះនៅពេលឈើនៅស្រស់នៅឡើយ ចុះនៅពេលឈើស្ងួតវិញ តើនឹងមានអ្វីកើតឡើង?”។