យ៉ូសែបក៏ប្រមូលស្បៀងអាហារទាំងអស់ក្នុងប្រាំពីរឆ្នាំដែលមកដល់ដែនដីអេហ្ស៊ីប ហើយទុកស្បៀងអាហារទាំងនោះនៅតាមទីក្រុងនានា។ ស្បៀងអាហារពីស្រែចម្ការដែលនៅជុំវិញទីក្រុងណា គាត់ទុកវានៅក្នុងទីក្រុងនោះ។
លោកុប្បត្តិ 47:21 - ព្រះគម្ពីរខ្មែរសាកល រីឯប្រជារាស្ត្រពីចុងព្រំដែនអេហ្ស៊ីបម្ខាងទៅចុងម្ខាងទៀត យ៉ូសែបបានយកពួកគេជាបាវបម្រើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រជាជនវិញ លោកបានយកគេធ្វើជាបាវបម្រើ ចាប់តាំងពីចុងម្ខាងនៃស្រុកអេស៊ីព្ទរហូតដល់ចុងម្ខាងទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង អាល់គីតាប យូសុះបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។ |
យ៉ូសែបក៏ប្រមូលស្បៀងអាហារទាំងអស់ក្នុងប្រាំពីរឆ្នាំដែលមកដល់ដែនដីអេហ្ស៊ីប ហើយទុកស្បៀងអាហារទាំងនោះនៅតាមទីក្រុងនានា។ ស្បៀងអាហារពីស្រែចម្ការដែលនៅជុំវិញទីក្រុងណា គាត់ទុកវានៅក្នុងទីក្រុងនោះ។
គឺយ៉ាងនេះឯងដែលយ៉ូសែបទិញទឹកដីអេហ្ស៊ីបទាំងមូលថ្វាយផារ៉ោន ដ្បិតជនជាតិអេហ្ស៊ីបបានលក់ស្រែចម្ការរបស់គេរៀងៗខ្លួន ដោយព្រោះទុរ្ភិក្សធ្ងន់ធ្ងរណាស់ដល់ពួកគេ ដូច្នេះស្រុកនោះបានទៅជារបស់ផារ៉ោន;
ប៉ុន្តែយ៉ូសែបមិនបានទិញដីធ្លីរបស់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យមានចំណែកពីផារ៉ោន ហើយពួកគេបានហូបពីចំណែករបស់ខ្លួនដែលផារ៉ោនប្រទានដល់ពួកគេ ដោយហេតុនេះពួកគេមិនបានលក់ដីធ្លីរបស់ខ្លួនទេ។