ផារ៉ោនដាក់ឈ្មោះយ៉ូសែបថា សាប់ណាត់-ផានា ហើយប្រទានអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនឲ្យគាត់ ធ្វើជាប្រពន្ធ។ យ៉ូសែបក៏ចេញទៅត្រួតត្រាលើដែនដីអេហ្ស៊ីប។
លោកុប្បត្តិ 46:20 - ព្រះគម្ពីរខ្មែរសាកល រីឯម៉ាណាសេ និងអេប្រាអិមកើតមកដល់យ៉ូសែបនៅដែនដីអេហ្ស៊ីប គឺអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនបានបង្កើតឲ្យគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ អាល់គីតាប នៅស្រុកអេស៊ីប យូសុះមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលអាសណាត់ កូនស្រីប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតជូនគាត់។ |
ផារ៉ោនដាក់ឈ្មោះយ៉ូសែបថា សាប់ណាត់-ផានា ហើយប្រទានអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនឲ្យគាត់ ធ្វើជាប្រពន្ធ។ យ៉ូសែបក៏ចេញទៅត្រួតត្រាលើដែនដីអេហ្ស៊ីប។
ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។
នៅថ្ងៃនោះ អ៊ីស្រាអែលឲ្យពរពួកគេថា៖ “ជនជាតិអ៊ីស្រាអែលនឹងឲ្យពរដោយសម្អាងលើពួកឯងថា: ‘សូមព្រះធ្វើឲ្យអ្នកបានដូចជាអេប្រាអិម និងម៉ាណាសេ’”។ គឺយ៉ាងនេះឯងដែលគាត់ដាក់អេប្រាអិម មុនម៉ាណាសេ។