អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។
លោកុប្បត្តិ 25:31 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបនិយាយថា៖ “សូមលក់សិទ្ធិកូនច្បងរបស់បងឲ្យខ្ញុំ នៅថ្ងៃនេះសិនមក!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាកុបនិយាយថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំសិនមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបតបវិញថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំនៅថ្ងៃនេះសិនមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយ៉ាកុបនិយាយថា សូមឲ្យបងផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យខ្ញុំសិន អាល់គីតាប យ៉ាកកូបតបវិញថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំ នៅថ្ងៃនេះសិនមក»។ |
អេសាវនិយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំហូបសម្លក្រហមខ្លះផង គឺសម្លក្រហមនេះ ពីព្រោះខ្ញុំអស់កម្លាំង!”។ ដោយហេតុនេះ គេដាក់ឈ្មោះគាត់ថាអេដំ។
អេសាវក៏និយាយថា៖ “គេដាក់ឈ្មោះវាថា យ៉ាកុប តើមិនត្រូវទេឬ? ដ្បិតវាបានបោកបញ្ឆោតខ្ញុំពីរដងនេះហើយ គឺវាបានដណ្ដើមយកសិទ្ធិកូនច្បងរបស់ខ្ញុំ ហើយមើល៍! ឥឡូវនេះវាដណ្ដើមយកពររបស់ខ្ញុំទៀត!”។ រួចគាត់សួរថា៖ “តើលោកឪពុកមិនបានបន្សល់ពរទុកឲ្យខ្ញុំទេឬ?”។
បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
ហើយកុំឲ្យអ្នកណាទៅជាមនុស្សអសីលធម៌ខាងផ្លូវភេទ ឬទៅជាមនុស្សប្រមាថព្រះ ដូចអេសាវដែលលក់សិទ្ធិកូនច្បងរបស់ខ្លួនសម្រាប់អាហារតែមួយពេលនោះឡើយ។