អ្នកទាំងនេះហើយ ជាកូនចៅរបស់ហាំ តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។
លោកុប្បត្តិ 10:31 - ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះហើយ ជាកូនចៅរបស់សិម តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតំណវង្សរបស់សិម តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហើយជាពួកកូនរបស់សិម តាមគ្រួ តាមភាសា តាមអស់ទាំងស្រុក នឹងនគររបស់គេ អាល់គីតាប នេះហើយជាពូជពង្សរបស់សិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ |
អ្នកទាំងនេះហើយ ជាកូនចៅរបស់ហាំ តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។
ទាំងនេះហើយ ជាពូជអម្បូររបស់ពួកកូនប្រុសណូអេ តាមវង្សត្រកូលនៅក្នុងប្រជាជាតិរបស់ពួកគេ ហើយប្រជាជាតិនានាបានបែកខ្ញែកទៅលើផែនដីចេញពីអ្នកទាំងនេះ ក្រោយពីទឹកជំនន់៕
ពីអ្នកទាំងនេះហើយ ដែលប្រជាជាតិតាមតំបន់ឆ្នេរសមុទ្របានបែកខ្ញែកទៅតាមស្រុករបស់ខ្លួន គឺនីមួយៗបានបែកខ្ញែកតាមភាសា និងតាមគ្រួសារ ទៅក្នុងប្រជាជាតិរបស់ខ្លួន។
ព្រះអង្គបានបង្កើតប្រជាជាតិនីមួយៗពីមនុស្សម្នាក់ ឲ្យរស់នៅលើផ្ទៃផែនដីទាំងមូល ហើយតាំងឲ្យមានសម័យកាលដែលបានកំណត់ទុកមុនសម្រាប់ពួកគេ និងព្រំដែននៃលំនៅរបស់ពួកគេ