ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
លោកុប្បត្តិ 10:20 - ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនេះហើយ ជាកូនចៅរបស់ហាំ តាមគ្រួសារ តាមភាសា តាមស្រុក និងតាមប្រជាជាតិរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតំណវង្សរបស់ហាំ តាមអំបូរ តាមភាសា តាមស្រុក និងជាតិសាសន៍របស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺជនជាតិទាំងនោះហើយដែលជាពូជពង្សរបស់លោកហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហើយជាពូជហាំតាមគ្រួ តាមភាសានៅអស់ទាំងស្រុកនឹងនគររបស់គេ។ អាល់គីតាប គឺជនជាតិទាំងនោះហើយ ដែលជាពូជពង្សរបស់ហាំ តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។ |
ព្រំប្រទល់របស់ជនជាតិកាណាន គឺចាប់ពីស៊ីដូនឆ្ពោះទៅកេរ៉ារ រហូតដល់កាសា និងឆ្ពោះទៅសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា។
រីឯសិមដែលជាដូនតានៃកូនចៅទាំងអស់របស់ហេប៊ើរ ជាបងប្រុសរបស់យ៉ាផែត ក៏បានបង្កើតកូនដែរ។