ព្រះប្រទានពរពួកវា ដោយមានបន្ទូលថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីកើនចំនួនឡើងនៅលើផែនដីដែរ”។
លោកុប្បត្តិ 1:23 - ព្រះគម្ពីរខ្មែរសាកល នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៥។ អាល់គីតាប ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។ |
ព្រះប្រទានពរពួកវា ដោយមានបន្ទូលថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីកើនចំនួនឡើងនៅលើផែនដីដែរ”។
ព្រះមានបន្ទូលថា៖ “ចូរឲ្យផែនដីធ្វើឲ្យសត្វមានជីវិតកើតចេញមកតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែនដី តាមពូជរបស់វា”។ នោះក៏កើតមានដូច្នោះ។
ព្រះទតឃើញរបស់សព្វសារពើដែលព្រះអង្គបានបង្កើត នោះមើល៍! វាល្អណាស់។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ៕
ព្រះទ្រង់ហៅពន្លឺថា “ថ្ងៃ” ហើយហៅភាពងងឹតថា “យប់”។ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង”។