ម៉ារានិយាយថា៖ “មើល៍! ខ្ញុំជាទាសីរបស់ព្រះអម្ចាស់។ សូមឲ្យបានសម្រេចដល់ខ្ញុំតាមពាក្យរបស់លោកចុះ”។ បន្ទាប់មក ទូតសួគ៌ក៏ចាកចេញពីនាងទៅ។
លូកា 1:39 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ ម៉ារាក្រោកឡើង ប្រញាប់ប្រញាល់ធ្វើដំណើរទៅតំបន់ភ្នំ ដល់ទីក្រុងមួយនៃយូដា។ Khmer Christian Bible នៅគ្រានោះ នាងម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយក្នុងស្រុកយូដា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ម៉ារាក្រោកឡើង ហើយប្រញាប់ប្រញាល់ធ្វើដំណើទៅភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា អាល់គីតាប នៅគ្រានោះ នាងម៉ារីយំប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ |
ម៉ារានិយាយថា៖ “មើល៍! ខ្ញុំជាទាសីរបស់ព្រះអម្ចាស់។ សូមឲ្យបានសម្រេចដល់ខ្ញុំតាមពាក្យរបស់លោកចុះ”។ បន្ទាប់មក ទូតសួគ៌ក៏ចាកចេញពីនាងទៅ។
បន្ទាប់មក សេចក្ដីភ័យខ្លាចបានកើតមានដល់អស់អ្នកដែលរស់នៅជិតខាងពួកគាត់ ហើយគេនិយាយអំពីការទាំងអស់នេះសុសសាយពេញតំបន់ភ្នំយូឌាទាំងមូល។