ម៉ាថាយ 17:8 - ព្រះគម្ពីរខ្មែរសាកល ពេលងើបភ្នែកឡើង ពួកគេមិនឃើញអ្នកណាឡើយ លើកលែងតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ។ Khmer Christian Bible កាលពួកគេងើយភ្នែកឡើង នោះមិនឃើញអ្នកណាសោះ ក្រៅពីព្រះយេស៊ូប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេងើបមុខឡើង គេមិនឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គឯងប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។ អាល់គីតាប កាលពួកសិស្សងើបមុខឡើង ឃើញតែអ៊ីសាប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ |
នៅពេលកំពុងចុះពីភ្នំ ព្រះយេស៊ូវបង្គាប់ពួកគេថា៖“កុំប្រាប់អ្នកណាអំពីនិមិត្តនេះឡើយ រហូតទាល់តែកូនមនុស្សត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
រំពេចនោះ ពួកគេមើលជុំវិញ ក៏លែងឃើញអ្នកណាទៀតឡើយ គឺមានតែព្រះយេស៊ូវប៉ុណ្ណោះគង់ជាមួយពួកគេ។
បន្ទាប់ពីមានសំឡេងនោះ ពួកសិស្សឃើញតែព្រះយេស៊ូវប៉ុណ្ណោះ។ នៅគ្រានោះ ពួកគេនៅស្ងៀម មិនបានប្រាប់អ្វីដែលពួកគេឃើញដល់អ្នកណាឡើយ។