ម៉ាកុស 5:8 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គមានបន្ទូលនឹងវាថា៖“វិញ្ញាណអសោច! ចេញពីអ្នកនេះទៅ!”។ Khmer Christian Bible ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វានិយាយដូច្នេះ ព្រោះព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចូរថយចេញពីបុរសនេះទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់និយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎វិញ្ញាណអាក្រក់ ចូរចេញពីអ្នកនេះទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាទូលដូច្នោះ ពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោចិ៍ ចូរថយចេញពីមនុស្សនេះទៅ អាល់គីតាប អ៊ីព្លេសនិយាយដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាថា៖ «នែ៎អ៊ីព្លេស ចូរចេញពីអ្នកនេះទៅ!»។ |
ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
ព្រះអង្គទ្រង់សួរវាថា៖“តើឯងឈ្មោះអ្វី?”។ វាទូលឆ្លើយថា៖ “ទូលបង្គំឈ្មោះកងទ័ព ពីព្រោះយើងខ្ញុំមានគ្នាច្រើន”។
នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ។ ប៉ូលធុញទ្រាន់ ក៏បែរមកនិយាយនឹងវិញ្ញាណនោះថា៖ “ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ យើងបង្គាប់ឯងឲ្យចេញពីនាងទៅ!”។ នោះវាក៏ចេញមកភ្លាម។