ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 100 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 100

ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់កល្ប​ជា‌និច្ច
ទំនុក​សម្រាប់​អរ​ព្រះ‌គុណ។

1 មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា!

2 ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​ក្នុង​ព្រះ​វត្តមាន​ព្រះ‌អង្គ ដោយ​ច្រៀង​ចម្រៀង​ចុះ!

3 ៙ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត​យើងមក ហើយ​យើង​ជា​របស់​ព្រះ‌អង្គ យើង​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ។

4 ៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!

5 ៙ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia