1 ឱអុលឡោះអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង សូមកាន់ក្តីខ្ញុំតទល់នឹងមនុស្សទមិឡ! សូមរំដោះខ្ញុំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ 2 អុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាម្ចាស់ការពារខ្ញុំ ហេតុអ្វីបានជាទ្រង់បោះបង់ចោលខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? 3 សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ទ្រង់ មកដឹកនាំខ្ញុំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ* របស់ទ្រង់ ទៅកាន់ដំណាក់របស់ទ្រង់! 4 ពេលនោះ ឱអុលឡោះអើយ ខ្ញុំនឹងទៅជិតអាសនៈរបស់ទ្រង់ ខ្ញុំនឹងទៅជិតទ្រង់ដែលជាប្រភព នៃអំណរដ៏លើសលប់របស់ខ្ញុំ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំនឹងលើកតម្កើងទ្រង់ ដោយសំឡេងពិណ! 5 ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ ។ |
© 2014 United Bible Societies, UK.
United Bible Societies