ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 150 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 150

ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​អុលឡោះ​!

1 ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​សរសើរ​តម្កើង អុលឡោះ​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធ! ចូរ​សរសើរ​តម្កើង​ទ្រង់​នៅ​ក្នុង​លំហ​អាកាស ដែល​ជា​ដំណាក់​ដ៏​រឹង‌មាំ​របស់​ទ្រង់!

2 ចូរ​សរសើរ​តម្កើង​ទ្រង់ ចំពោះ​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់! ចូរ​សរសើរ​តម្កើង​ទ្រង់ ដ្បិត​ទ្រង់​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​បំផុត!

3 ចូរ​សរសើរ​តម្កើង​ទ្រង់​ដោយ​សំឡេង​ត្រែ ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ!

4 ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!

5 ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ! ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ស្គរ​ឲ្យ​លាន់​ឮ​រំពង!

6 ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​អុលឡោះ‌តាអាឡា! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

© 2014 United Bible Societies, UK.

United Bible Societies