ប្រសិនបើអុលឡោះមិនសង់ផ្ទះបទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ ទំនុករបស់ណាពីស៊ូឡៃម៉ាន។ 1 ប្រសិនបើអុលឡោះតាអាឡា មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើអុលឡោះតាអាឡាមិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ! 2 អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតអុលឡោះតាអាឡាប្រទានអាហារដល់អស់អ្នក ដែលទ្រង់ស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។ 3 កូនចៅជាកេរមត៌កដែលអុលឡោះតាអាឡាប្រទាន ឲ្យ និងជាពរមកពីទ្រង់។ 4 កូនប្រុសៗដែលកើតមកក្នុងពេល ដែលឪពុកនៅក្មេងនៅឡើយ ប្រៀបបាននឹងព្រួញរបស់អ្នកចំបាំងដូច្នោះដែរ។ 5 អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត នៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសសោះឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies