ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 126 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 126

អុលឡោះ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​សប្បាយ
បទ​ចំរៀង​សម្រាប់​ឡើង​ទៅ​ម៉ាស្ជិទ។

1 ពេល​អុលឡោះ‌តាអាឡា​នាំ​អស់​អ្នក ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។

2 យើង​សើច​សប្បាយ​ជា‌និច្ច យើង​ស្រែក​ជយ‌ឃោស​ ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា គេ​បាន​ពោល​ថា: «អុលឡោះ‌តាអាឡា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ!»។

3 អុលឡោះ‌តាអាឡា​ពិត​ជា​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ ចំពោះ​យើង​មែន ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​អំណរ​សប្បាយ។

4 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រោស​ប្រទាន​ឲ្យ យើង​ខ្ញុំ​បាន​ចំរុង​ចំរើន​ឡើង​វិញ ដូច​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង មាន​ទឹក​ហូរ​ឡើង​វិញ​យ៉ាង​នោះ​ដែរ។

5 អ្នក​ណា​សាប​ព្រោះ​ទាំង​ទឹក​ភ្នែក អ្នក​នោះ​នឹង​ច្រូត​យក​ផល​យ៉ាង​សប្បាយ។

6 អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ ទាំង​យំ​សោក អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញ ទាំង​ស្រែក​ហ៊ោ​ដោយ​អំណរ។​

© 2014 United Bible Societies, UK.

United Bible Societies