ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 149 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 149

កិត្តិយស​ដ៏​រុងរឿង​របស់​ប្រជា‌ជន​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ

1 ហាលេ‌លូយ៉ា! ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ច្រៀង​សរសើរ​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះអង្គ!

2 ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល រីក‌រាយ​នឹង​ព្រះអង្គ​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ព្រះ‌មហា‌ក្សត្រ​របស់​ខ្លួន!

3 ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះអង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!

4 ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាប ដោយ​សង្គ្រោះ​ពួក​គេ

5 ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លុប ដោយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះអង្គ​ដោយ​អំណរ​ដែរ!

6 សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះអង្គ មិន​ដាច់​ពី​មាត់ ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​ជានិច្ច

7 ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

8 ហើយ​យក​ច្រវាក់​ចង​ស្ដេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។

9 ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ ដែល​ជា​កិត្តិយស​ដ៏​រុងរឿង​របស់​អស់​អ្នក ស្មោះ​ត្រង់​នឹង​ព្រះអង្គ! ហាលេ‌លូយ៉ា!

Khmer Standard Version © 2005 United Bible Societies.

United Bible Societies