ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 127 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 127

ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​សង់​ផ្ទះ
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​សាឡូម៉ូន។

1 ប្រសិន​បើ​ព្រះ‌អម្ចាស់ មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!

2 អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។

3 កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។

4 កូន​ប្រុសៗ​ដែល​កើត​មក​ក្នុង​ពេល ដែល​ឪពុក​នៅ​ក្មេង​នៅ​ឡើយ ប្រៀប​បាន​នឹង​ព្រួញ​របស់​អ្នក​ចម្បាំង​ដូច្នោះ​ដែរ។

5 អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្ត នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies