1 ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា 2 សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ 3 ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច នោះព្រះនាមព្រះយេហូវ៉ាគួរសរសើរ 4 ព្រះយេហូវ៉ាទ្រង់ស្ថិតនៅទីខ្ពស់លើគ្រប់ទាំងសាសន៍ ហើយសិរីល្អនៃទ្រង់ក៏ខ្ពស់ជាងផ្ទៃមេឃ 5 តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ 6 ទ្រង់ឱនព្រះនេត្រ ដើម្បីទតមើលផ្ទៃមេឃ នឹងផែនដី 7 ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកំសត់ទុគ៌តចេញពីគំនរសំរាម 8 ដើម្បីនឹងតាំងឲ្យគេអង្គុយជាមួយនឹងពួកអ្នកធំ គឺជាមួយនឹងពួកអ្នកធំនៃរាស្ត្រទ្រង់ 9 ទ្រង់ក៏ប្រោសឲ្យស្រីអារបានផ្ទះសំបែង ហើយឲ្យមានកូនដោយរីករាយវិញ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia