ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 134 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 134

សរសើរតម្កើងនៅពេលយប់
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 មើល៍! អស់ទាំង​បាវបម្រើ​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នា​ពេលយប់​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!

2 ចូរ​លើក​ដៃ​របស់អ្នករាល់គ្នា​ទៅ​ទីវិសុទ្ធ ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​!

3 សូមឲ្យ​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី ប្រទានពរ​អ្នក ពី​ស៊ីយ៉ូន​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative