ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 133 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 133

រស់នៅដោយរួមគ្នាតែមួយ
បទតម្កើង ​របស់​ដាវីឌ ជា​ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 មើល៍! ការដែល​បងប្អូន​រស់នៅ​ដោយ​រួមគ្នាតែមួយ នោះ​ល្អ​យ៉ាងណាហ្ន៎ និង​ប្រពៃ​យ៉ាងណាហ្ន៎​!

2 គឺ​ប្រៀបដូចជា​ប្រេង​ដ៏មានតម្លៃ​នៅលើ​ក្បាល ដែល​ហូរចុះមក​លើ​ពុកចង្កា គឺ​ពុកចង្កា​របស់​អើរ៉ុន ហើយ​ហូរចុះមក​លើ​ជាយ​អាវវែង​របស់គាត់

3 ក៏​ប្រៀបដូចជា​ទឹកសន្សើម​នៃ​ភ្នំហ៊ើរម៉ូន ដែល​ធ្លាក់មក​លើ​ភ្នំ​ទាំងឡាយ​នៃ​ស៊ីយ៉ូន​ដែរ ដ្បិត​នៅ​ទីនោះ ព្រះយេហូវ៉ា​បាន​បង្គាប់ឲ្យមាន​ព្រះពរ គឺ​ជីវិត​អស់កល្បជានិច្ច​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative