២ សាំយូអែល 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 រីឯនៅក្នុងពួកដំណាក់ស្ដេចសូល មានអ្នកបម្រើម្នាក់ឈ្មោះស៊ីបា គេក៏ហៅអ្នកនោះមកគាល់ព្រះបាទដាវីឌ រួចទ្រង់មានរាជឱង្ការសួរថា៖ «តើឯងឈ្មោះស៊ីបាឬ?» អ្នកនោះឆ្លើយថា៖ «ព្រះករុណាវិសេស គឺទូលបង្គំនេះហើយ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ក្នុងចំណោមអ្នកបម្រើរបស់ព្រះបាទសូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកគាល់ព្រះបាទដាវីឌ ហើយព្រះរាជាសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រីឯនៅក្នុងពួកដំណាក់សូល មានអ្នកបំរើម្នាក់ឈ្មោះស៊ីបា គេក៏ហៅអ្នកនោះមកឯដាវីឌ រួចទ្រង់មានបន្ទូលសួរថា តើឯងឈ្មោះស៊ីបាឬអី អ្នកនោះឆ្លើយថា ព្រះករុណាវិសេស គឺទូលបង្គំនេះហើយ 参见章节អាល់គីតាប2 ក្នុងចំណោមអ្នកបម្រើរបស់ស្តេចសូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកជួបស្តេចទត ហើយសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ 参见章节 |