២ សាំយូអែល 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលពីមុន កាលព្រះបាទសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា គឺទ្រង់ហើយដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល មួយទៀត ព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងព្រះករុណាថា "ឯងត្រូវធ្វើជាគង្វាល ឃ្វាលអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែល"»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 កាលពីមុន នៅគ្រាដែលព្រះបាទសូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កាលពីដើមដែលសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា នោះគឺទ្រង់ហើយ ដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល ១ទៀត ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងទ្រង់ថា ត្រូវឲ្យឯងធ្វើជាអ្នកគង្វាលឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែលផង 参见章节អាល់គីតាប2 កាលពីមុន នៅគ្រាដែលស្តេចសូលគ្រងរាជ្យលើពួកខ្ញុំ ស្តេចធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 参见章节 |
នៅគ្រប់ទីកន្លែងដែលយើងបានដើរជាមួយពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើយើងដែលនិយាយមួយម៉ាត់ ទៅកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលណាមួយ ដែលយើងបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានស្អាងវិហារពីឈើតាត្រៅឲ្យយើងឬទេ?"
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។
តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ារកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គវិញ ព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ»។
«ថ្ងៃស្អែក ពេលថ្មើរណេះ យើងនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមករកអ្នក អ្នកត្រូវចាក់ប្រេងតាំងអ្នកនោះ ឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង អ្នកនោះនឹងសង្គ្រោះប្រជារាស្ត្រយើង ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន ដ្បិតយើងបានឃើញប្រជារាស្ត្ររបស់យើង ព្រោះសម្រែករបស់គេបានឮមកដល់យើងហើយ»។
«ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើប្រជារាស្ត្ររបស់យើងថា "ព្រះយេហូវ៉ា ជាព្រះរបស់ដាវីឌបុព្វបុរសឯង ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែករបស់ឯងហើយ យើងនឹងប្រោសឲ្យឯងបានជា ដល់ថ្ងៃទីបី ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។