២ សាំយូអែល 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ស្ដេចថា៖ «ហេតុការណ៍ទាំងនេះបណ្ដាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នៅគ្រាស្តេចដាវីឌ នោះមានអំណត់អត់អស់ពេញ៣ឆ្នាំ ហើយដាវីឌទ្រង់រកព្រះយេហូវ៉ា ដើម្បីទូលសួរហេតុ រួចព្រះយេហូវ៉ាទ្រង់ឆ្លើយថា គឺដោយព្រោះសូល នឹងវង្សញាតិទ្រង់ ដែលកំចាយឈាម ដ្បិតទ្រង់បានសំឡាប់ពួកគីបៀន 参见章节អាល់គីតាប1 ក្នុងរជ្ជកាលស្តេចទត មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ស្តេចទតទូរអាសួរអុលឡោះតាអាឡា ទ្រង់មានបន្ទូលមកកាន់គាត់ថា៖ «ហេតុការណ៍ទាំងនេះបណ្តាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។ 参见章节 |
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
ដូច្នេះ តើមនុស្សនៅក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃសូលឬ? តើសូលនឹងចុះមក ដូចជាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានឮមែនឬ? ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គប្រាប់ឲ្យទូលបង្គំជាអ្នកបម្រើបានដឹងផង»។ នោះព្រះយេហូវ៉ាឆ្លើយថា៖ «ស្ដេចនឹងចុះមកមែន»។
ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។