២ សាំយូអែល 19:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពេលនោះ យ៉ូអាប់មកគាល់ស្តេចនៅក្នុងដំណាក់ ទូលថា៖ «នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាអ្នកបម្រើរបស់ព្រះករុណាមានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានសង្គ្រោះដល់ព្រះជន្មព្រះករុណា និងបុត្រា បុត្រី ពួកភរិយា ព្រមទាំងពួកអ្នកម្នាងរបស់ព្រះករុណាផង 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្ដេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គ្រានោះ យ៉ូអាប់មកឯស្តេច នៅក្នុងព្រះរាជមន្ទីរទូលថា នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបំរើទ្រង់មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មនៃព្រះករុណា នឹងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនឹងពួកអ្នកម្នាងរបស់ព្រះករុណានៅថ្ងៃនេះផង 参见章节អាល់គីតាប5 ពេលនោះ លោកយ៉ូអាប់ចូលជួបទតនៅក្នុងបន្ទប់ ហើយជម្រាបថា៖ «ពលទាហានទាំងអស់បានសង្គ្រោះស្តេច ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ស្តេចធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។ 参见章节 |
ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលពួកគេកើតមានសេចក្ដីវេទនា ពួកគេក៏ស្រែករកព្រះអង្គ ហើយព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ព្រះអង្គប្រទានឲ្យពួកគេមានពួកអ្នកសង្គ្រោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសត្រូវ ដោយព្រះហឫទ័យមេត្តាករុណាដ៏ធំក្រៃលែងរបស់ព្រះអង្គ។
ព្រោះព្រះករុណាស្រឡាញ់ពួកអ្នកដែលស្អប់ព្រះករុណា ហើយស្អប់ដល់ពួកអ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសម្ដែងថា មិនរាប់អានដល់ទាំងពួកអ្នកធំ អ្នកតូច ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡុមនៅរស់នៅឡើយ ហើយបើយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានពេញចិត្តព្រះករុណាណាស់។