២ សាំយូអែល 19:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា៖ «ព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលស្តេចត្រូវបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ?» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រាអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងព្រះករុណាជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្ដេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្ដេចដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា គឺពីព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលត្រូវឲ្យស្តេចបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ 参见章节អាល់គីតាប42 ជនជាតិយូដាទាំងអស់តបទៅជនជាតិអ៊ីស្រអែលវិញថា៖ «ពួកយើងជាប់សាច់ញាតិនឹងស្តេច ជិតជាងអ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងសម្បារដូច្នេះ? ពួកយើងមិនមែនរស់ដោយសារស្តេចទេ ហើយពួកយើងក៏មិនបានទទួលអំណោយអ្វីពីស្តេចដែរ»។ 参见章节 |
តែប្រជាជនអ៊ីស្រាអែលឆ្លើយតបទៅពួកយូដាវិញថា៖ «យើងមានចំណែកដប់ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើងដូច្នេះ? តើយើងមិនបានពិគ្រោះគ្នាជាមុនអំពីដំណើរនាំស្តេចរបស់យើងមកវិញទេឬ?» ប៉ុន្តែ ពាក្យសម្ដីរបស់ពួកយូដាម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែល។