២ សាំយូអែល 16:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ពេលព្រះបាទដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបម្រើរបស់មេភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលាពីរចងកែបជាស្រេច ផ្ទុកដោយនំបុ័ងពីររយដុំ ទំពាំងបាយជូរក្រៀមមួយរយចង្កោម ហើយផ្លែរដូវក្តៅមួយរយ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះបាទដាវីឌយាងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបម្រើរបស់លោកមេភីបូសែត ក៏មកជួបថ្វាយបង្គំស្ដេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 កាលដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបំរើរបស់មភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលា២ចងកែបជាស្រេច ផ្ទុកដោយនំបុ័ង២០០ដុំ ទំពាំងបាយជូរក្រៀម១០០ចង្កោម ហើយផ្លែរដូវក្តៅ១០០ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង 参见章节អាល់គីតាប1 ស្តេចទតឆ្លងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ីបា ជាអ្នកបម្រើរបស់លោកមេភីបូសែត ក៏មកជួបគោរពស្តេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំបុ័ងចំនួនពីររយដុំ ទំពាំងបាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំងបាយជូរមួយថង់ស្បែកផង។ 参见章节 |
ចំណែកខ្ញុំ ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណាដែលមករកយើងរាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេងទុកដាក់ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ។