២ សាំយូអែល 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 មានគេទូលព្រះបាទដាវីឌថា៖ «អ៊ូរីមិនបានចូលផ្ទះទេ» ព្រះបាទដាវីឌសួរអ៊ូរីថា៖ «តើឯងមិនបានមកពីឆ្ងាយទេឬ? ដូច្នេះ ម្តេចក៏មិនចុះទៅផ្ទះ?» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯផ្ទះគាត់ទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ 参见章节អាល់គីតាប10 មានគេជម្រាបស្តេចទតថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះទតសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។ 参见章节 |
អ៊ូរីទូលឆ្លើយថា៖ «ហិបរបស់ព្រះ និងពួកអ៊ីស្រាអែល ពួកយូដា សុទ្ធតែនៅក្នុងបង្ហា ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ និងពួកពលរបស់ទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅផ្ទះ និងទទួលទាន ហើយដេកជាមួយប្រពន្ធទូលបង្គំម្តេចកើត? ទូលបង្គំស្បថ បើព្រះជន្ម និងព្រលឹងព្រះករុណានៅមានជីវិតរស់នៅឡើយថា ទូលបង្គំមិនធ្វើដូច្នោះឡើយ»។