២ សាំយូអែល 1:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានភោគផលទៀតដែរ ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែ ត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូល ដែលមិនបានចាក់ប្រេងតាំង តទៅទៀតឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ជួរភ្នំគីលបោអើយ! សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀងធ្លាក់មកលើអ្នកឡើយ ហើយក៏កុំឲ្យមានចម្ការដែលផ្ដល់ ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ព្រះបាទសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានស្រែពេញដោយដង្វាយទៀតដែរ ដ្បិតនៅទីនោះខែលនៃពួកខ្លាំងពូកែបានត្រូវបង្អាប់ គឺជាខែលរបស់សូល ទុកដូចជាមិនបានចាក់ប្រេងតាំងទ្រង់ឡើយសោះ 参见章节អាល់គីតាប21 ជួរភ្នំគីលបោអើយ! សូមកុំឲ្យមានទឹកសន្សើម ឬភ្លៀង ធ្លាក់មកលើអ្នកឡើយ ហើយក៏កុំឲ្យមានចម្ការដែលផ្តល់ភោគផលទៀតដែរ។ ដ្បិតនៅទីនេះហើយដែលសត្រូវបាន បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច ហើយខែលរបស់ស្តេចសូល ក៏លែងបានលាបប្រេងតទៅទៀតដែរ។ 参见章节 |
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះយើងបានឲ្យគេយំសោក យើងបានគ្របទីជម្រៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង យើងបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា