២ របាក្សត្រ 9:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ស្ដេចយកឈើចន្ទន៍នោះ មកធ្វើជាជណ្ដើរសម្រាប់ព្រះដំណាក់របស់ព្រះយេហូវ៉ា ហើយសម្រាប់ដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះ នៅក្នុងស្រុកយូដាឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ព្រះបាទសាឡូម៉ូនយកឈើខ្លឹមចន្ទន៍នេះ មកធ្វើក្ដារក្រាលច្រកចូលព្រះដំណាក់របស់ព្រះអម្ចាស់ និងវាំងស្ដេច ព្រមទាំងពិណ និងឃឹម សម្រាប់ក្រុមចម្រៀង។ តាំងពីដើមរៀងមក គេពុំដែលឃើញមានឈើខ្លឹមចន្ទន៍បែបនេះ នៅស្រុកយូដាឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ស្តេចទ្រង់យកឈើច័ន្ទន៍នោះ ធ្វើជាភ្នាក់ដៃសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសំរាប់ដំណាក់ស្តេច ព្រមទាំងស៊ុង នឹងពិណ សំរាប់ពួកចំរៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះ នៅក្នុងស្រុកយូដាឡើយ 参见章节អាល់គីតាប11 ស្តេចស៊ូឡៃម៉ានយកឈើខ្លឹមចន្ទន៍នេះ មកធ្វើក្តារក្រាលច្រកចូលដំណាក់របស់អុលឡោះតាអាឡា និងវាំងស្តេច ព្រមទាំងពិណ និងឃឹមសម្រាប់ក្រុមចំរៀង។ តាំងពីដើមរៀងមក គេពុំដែលឃើញមានឈើខ្លឹមចន្ទន៍បែបនេះ នៅស្រុកយូដាឡើយ។ 参见章节 |