២ របាក្សត្រ 19:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 បើកាលណាមានដំណើរក្តី រើមកដល់អ្នករាល់គ្នា អំពីពួកបងប្អូន ដែលនៅអស់ទាំងទីក្រុងគេ ជារឿងក្តីពីការកាប់សម្លាប់គ្នា ឬការរំលងច្បាប់ ក្រឹត្យក្រម និងបញ្ញត្តិ ឬសេចក្ដីវិនិច្ឆ័យណាមួយ នោះអ្នករាល់គ្នាត្រូវប្រាប់គេ ដើម្បីកុំឲ្យគេមានទោស នៅចំពោះព្រះយេហូវ៉ា ហើយដោយសារទោសនោះ នឹងមានសេចក្ដីក្រោធមកលើអ្នករាល់គ្នា និងពួកបងប្អូនផងនោះឡើយ ចូរសម្រេចការនេះទៅ នោះអ្នករាល់គ្នានឹងគ្មានទោសទេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្ដីអំពីក្រឹត្យវិន័យ ច្បាប់ បទបញ្ជា និងវិន័យៗផ្សេងៗ មកសុំឲ្យអស់លោកកាត់ក្ដី ក្នុងគ្រប់ករណី អស់លោកត្រូវក្រើនរំឭកពួកគេឲ្យដឹងខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តខុសចំពោះព្រះអម្ចាស់ ហើយកុំឲ្យព្រះអង្គទ្រង់ព្រះពិរោធចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំឲ្យមានកំហុស។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 បើកាលណាមានដំណើរក្តី រើមកដល់អ្នករាល់គ្នា អំពីពួកបងប្អូន ដែលនៅអស់ទាំងទីក្រុងគេ ជារឿងក្តីពីការកាប់សំឡាប់គ្នា ឬការរំលងច្បាប់ ក្រិត្យក្រម នឹងបញ្ញត្ត ឬសេចក្ដីវិនិច្ឆ័យណាមួយ នោះត្រូវឲ្យអ្នករាល់គ្នាប្រាមប្រាប់គេ ដើម្បីកុំឲ្យគេមានទោស នៅចំពោះព្រះយេហូវ៉ា ហើយដោយសារទោសនោះ នឹងមានសេចក្ដីក្រោធមកលើអ្នករាល់គ្នា នឹងពួកបងប្អូនផងនោះឡើយ ចូរសំរេចការនេះទៅ នោះអ្នករាល់គ្នានឹងគ្មានទោសទេ 参见章节អាល់គីតាប10 ពេលណាជនរួមជាតិរបស់អស់លោក ដែលរស់នៅតាមក្រុងនានា យករឿងរ៉ាវទាក់ទងទៅនឹងឃាតកម្ម ឬជម្លោះស្តីអំពីហ៊ូកុំ ច្បាប់បទបញ្ជា និងវិន័យៗផ្សេងៗ មកសុំឲ្យអស់លោកកាត់ក្តី ក្នុងគ្រប់ករណីអស់លោកត្រូវក្រើនរំលឹកពួកគេឲ្យដឹងខ្លួន ដើម្បីកុំឲ្យពួកគេប្រព្រឹត្តខុសចំពោះអុលឡោះតាអាឡា ហើយកុំឲ្យទ្រង់ខឹងចំពោះអស់លោក និងជនរួមជាតិរបស់អស់លោក។ អស់លោកត្រូវតែប្រព្រឹត្តបែបនេះ ដើម្បីកុំឲ្យមានកំហុស។ 参见章节 |