២ របាក្សត្រ 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 «នេះជាសញ្ញារវាងទូលបង្គំនឹងព្រះករុណា ដូចជាបិតាទូលបង្គំ និងបិតាទ្រង់ដែរ ឥឡូវនេះ ទូលបង្គំផ្ញើប្រាក់ និងមាសមកថ្វាយទ្រង់ សូមទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសាជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 «ទូលបង្គំសូមចងសម្ពន្ធមិត្តជាមួយព្រះករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះ មកថ្វាយព្រះករុណា។ សូមព្រះករុណាផ្ដាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រាអែលទៅ ដើម្បីកុំឲ្យស្ដេចនោះឡើងមកវាយទូលបង្គំទៀត»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ទូលបង្គំ នឹងទ្រង់បានចុះសញ្ញានឹងគ្នាហើយ ដូចជាបិតាទូលបង្គំ នឹងព្រះបិតានៃទ្រង់ដែរ ឥឡូវនេះ មើល ទូលបង្គំផ្ញើប្រាក់នឹងមាសមកថ្វាយទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសា ជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ 参见章节អាល់គីតាប3 «ខ្ញុំសូមចងសម្ពន្ធមិត្តជាមួយស្តេច ដូចឪពុករបស់ខ្ញុំបានចងជាមួយឪពុករបស់ស្តេចដែរ។ ខ្ញុំសូមផ្ញើមាស និងប្រាក់នេះ មកជូនស្តេច។ សូមស្តេចផ្តាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្តេចស្រុកអ៊ីស្រអែលទៅ ដើម្បីកុំឲ្យស្តេចនោះឡើងមកវាយខ្ញុំទៀត»។ 参见章节 |
ព្រះបាទអ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងព្រះបាទយេហូសាផាត ជាស្តេចយូដាថា៖ «តើទ្រង់ចង់ទៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយទូលបង្គំឬទេ?» ទ្រង់ទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ ហើយប្រជារាស្ត្ររបស់ទូលបង្គំ ក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ដែរ យើងនឹងនៅជាមួយព្រះករុណាក្នុងចម្បាំងនេះ»។