២ ពង្សាវតារក្សត្រ 18:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 តែរ៉ាបសាកេតបថា៖ «តើចៅហ្វាយរបស់យើងបានចាត់ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយលោក ខ្លួនលោកប៉ុណ្ណោះឬ? គឺបានចាត់ខ្ញុំឲ្យមកនិយាយទៅចំពោះមនុស្សដែលអង្គុយនៅលើកំផែងទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួនជាមួយលោកដែរ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្ដេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺព្រះរាជាឲ្យយើងមកប្រាប់ជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែនឹងចៅហ្វាយឯង ហើយនឹងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញ ឲ្យមកនិយាយនឹងមនុស្ស ដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ 参见章节អាល់គីតាប27 មេទ័ពអាស្ស៊ីរីតបមកវិញថា៖ «ស្តេចរបស់យើង ប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកជម្រាបស្តេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្តេចឲ្យយើងមកជម្រាបជនទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះមុខតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។ 参见章节 |