២ ពង្សាវតារក្សត្រ 12:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឯសង្ឃយេហូយ៉ាដា លោកយកហិបមួយមកចោះប្រហោងត្រង់គ្រប រួចដាក់ហិបនៅខាងស្ដាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទៅដាក់ក្នុងហិបនោះ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ដូច្នេះ ពួកបូជាចារ្យក៏ឈប់ទទួលប្រាក់ពីប្រជាជន និងលែងទទួលបន្ទុកលើការជួសជុលព្រះដំណាក់ទៀត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកយកហឹប១មកចោះប្រហោងត្រង់គ្រប រួចដាក់ហឹបនៅខាងស្តាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅដាក់ក្នុងហឹបនោះ 参见章节អាល់គីតាប9 អ៊ីមុាំយេហូយ៉ាដា យកហិបមួយចោះរន្ធលើគំរប រួចដាក់នៅខាងស្តាំអាសនៈ ត្រង់មាត់ទ្វារចូលដំណាក់។ ពួកអ៊ីមុាំជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកជូនដំណាក់ ក្នុងហិបនោះ។ 参见章节 |
ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។