២ ពង្សាវតារក្សត្រ 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 លោកនាំបុត្រារបស់ស្ដេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ ដល់ទ្រង់ តាំងឡើងជាស្ដេច ហើយចាក់ប្រេង រួចគេនាំគ្នាទះដៃស្រែកជយឃោសថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ពេលនោះ លោកបូជាចារ្យយាងព្រះរាជបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង រួចគេចាក់ប្រេងអភិសេករាជកុមារតែងតាំងជាស្ដេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ព្រះមហាក្សត្រ!»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើន។ 参见章节អាល់គីតាប12 ពេលនោះ អ៊ីមុាំអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង រួចគេតែងតាំងកុមារជាស្តេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ស្តេច!»។ 参见章节 |
ប៉ុន្តែ ព្រះនាងយ៉ូសេបា ជាបុត្រីព្រះបាទយ៉ូរ៉ាម និងជាកនិដ្ឋារបស់ព្រះបាទអ័ហាស៊ីយ៉ាបានលួចយកយ៉ូអាស ជាបុត្រារបស់ព្រះបាទអ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់។ ព្រះនាងយ៉ូសេបា បានដាក់ យ៉ូអាស និងមេដោះនៅក្នុងបន្ទប់ដេក។ គេបានលាក់រាជកុមារពីព្រះនាងអ័ថាលាបែបដូច្នេះឯង ដើម្បីឲ្យបានរួចពីស្លាប់។
លោកសាំយូអែលបានយកប្រេងមួយដប ហើយចាក់លើក្បាលលោកសូល រួចថើបគាត់ដោយពោលថា៖ «តើព្រះយេហូវ៉ាមិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្រអ៊ីស្រាអែលទេឬ? អ្នកនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះយេហូវ៉ា ហើយអ្នកនឹងសង្គ្រោះគេពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដែលនៅជុំវិញ ទីសម្គាល់នេះអ្នកនឹងដឹងថា ព្រះយេហូវ៉ាពិតជាបានតែងតាំងអ្នក ឲ្យធ្វើជាមេគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គមែន។