២ កូរិនថូស 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដ្បិតប្រសិនបើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសារសំបុត្ររបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនស្តាយក្រោយដែរ (ទោះជាខ្ញុំបានស្តាយក្រោយមែនក៏ដោយ) ព្រោះខ្ញុំយល់ឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដែលសូម្បីតែមួយគ្រាមែន 参见章节ព្រះគម្ពីរខ្មែរសាកល8 ទោះបីជាខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តដោយសំបុត្រនោះក៏ដោយ ក៏ខ្ញុំមិនស្ដាយក្រោយដែរ; ហើយទោះបីជាខ្ញុំបានស្ដាយក្រោយ ដោយឃើញថាសំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត សូម្បីតែមួយរយៈក៏ដោយ 参见章节Khmer Christian Bible8 បើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដដោយសារសំបុត្រនោះ ខ្ញុំមិនស្ដាយក្រោយទេ ទោះបីខ្ញុំស្ដាយក្រោយក៏ដោយ ដោយព្រោះខ្ញុំយល់ឃើញថា សំបុត្រនេះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដតែមួយរយៈពេលប៉ុណ្ណោះ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ត ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្តមួយគ្រាមែន) 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដ្បិតបើសិនជាខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសំបុត្រនោះ ខ្ញុំក៏មិនស្តាយដែរ ទោះបើបានស្តាយពីមុនក៏មែន ព្រោះខ្ញុំឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយ សូម្បីតែ១ភ្លែតក៏មែន 参见章节អាល់គីតាប8 ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ដ ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្ដមួយគ្រាមែន) 参见章节 |
ដ្បិតមើល៍ អ្នករាល់គ្នាមានទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះដូច្នេះ មានប្រយោជន៍ដល់អ្នករាល់គ្នាយ៉ាងណា! អ្នករាល់គ្នាមានចិត្តខ្នះខ្នែងដើម្បីការពារខ្លួន មានចិត្តឈឺឆ្អាល មានចិត្តកោតខ្លាច មានការទន្ទឹងមើលផ្លូវ មានសេចក្ដីឧស្សាហ៍ ហើយក៏ដាក់ទោសមនុស្សអាក្រក់ដែរ! រាល់ការទាំងនេះ អ្នករាល់គ្នាបានបង្ហាញឲ្យឃើញថា ខ្លួនគ្មានសៅហ្មងអ្វីសោះក្នុងរឿងនេះ។
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។
ហើយមិនមែនត្រឹមតែការមកដល់របស់គាត់ប៉ុណ្ណោះ គឺដោយការក្សេមក្សាន្តចិត្ត ពីដំណើរដែលអ្នករាល់គ្នាបានកម្សាន្តចិត្តគាត់ ពេលគាត់បានប្រាប់យើងពីការទន្ទឹងមើលផ្លូវ ពីទុក្ខព្រួយ និងពីសេចក្តីខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តត្រេកអររឹតតែខ្លាំងឡើង។