| ២ កូរិនថូស 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 តាមពិត អ្វីដែលធ្លាប់មានសិរីល្អពីដើម ទៅជាលែងមានសិរីល្អ ដោយព្រោះសិរីល្អដែលប្រសើរជាងនៅពេលនេះ参见章节 ព្រះគម្ពីរខ្មែរសាកល10 តាមពិតក្នុងករណីនេះ អ្វីដែលបានប្រកបដោយសិរីរុងរឿងតាំងពីដើម ក៏លែងមានសិរីរុងរឿង ដោយសារតែសិរីរុងរឿងដ៏ប្រសើរហួសវិស័យ។参见章节 Khmer Christian Bible10 ដោយព្រោះតែសិរីរុងរឿងដ៏លើសលប់នៅពេលនេះ នោះអ្វីដែលធ្លាប់មានសិរីរុងរឿង គ្មានសិរីរុងរឿងទៀតទេ参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថា សិរីរុងរឿងពីដើមដូចជាមិនរុងរឿងទាល់តែសោះ។参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ពីព្រោះឯសេចក្ដីដែលមានសិរីល្អពីដើមនោះ បានដូចជាគ្មានសិរីល្អវិញ ដោយព្រោះសិរីល្អនេះដែលលើសទៅទៀត参见章节 អាល់គីតាប10 ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថាសិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។参见章节 |