២ កូរិនថូស 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ចុះតើហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជ្រាបហើយថាខ្ញុំស្រឡាញ់អ្នករាល់គ្នា! 参见章节ព្រះគម្ពីរខ្មែរសាកល11 ហេតុអ្វីបានជាដូច្នេះ? មកពីខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះទ្រង់ជ្រាបហើយ! 参见章节Khmer Christian Bible11 ហេតុអ្វី? ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬ? ព្រះជាម្ចាស់ជ្រាបហើយ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! ព្រះជាម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ចុះតើដោយហេតុអ្វី ដោយព្រោះខ្ញុំមិនស្រឡាញ់អ្នករាល់គ្នាឬអី នោះព្រះអង្គទ្រង់ជ្រាបហើយ 参见章节អាល់គីតាប11 ហេតុអ្វីបានជាខ្ញុំធ្វើដូច្នេះ? តើមកពីខ្ញុំមិនស្រឡាញ់បងប្អូនឬ? ទេ! អុលឡោះជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូន។ 参见章节 |
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។