១ សាំយូអែល 31:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ពួកភីលីស្ទីនបានចូលប្រយុទ្ធនឹងពួកអ៊ីស្រាអែល ឯពួកអ៊ីស្រាអែលក៏រត់បាក់ទ័ពនៅមុខពួកភីលីស្ទីន ហើយពួកអ៊ីស្រាអែលជាច្រើនបានដួលស្លាប់នៅលើភ្នំគីលបោ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 កងទ័ពភីលីស្ទីនវាយប្រហារកងទ័ពអ៊ីស្រាអែល។ ពលទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រាអែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯពួកភីលីស្ទីន គេចូលតនឹងពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលក៏រត់ពីមុខពួកភីលីស្ទីនទៅ ហើយត្រូវគេសំឡាប់នៅលើភ្នំគីលបោ 参见章节អាល់គីតាប1 កងទ័ពភីលីស្ទីនវាយប្រហារ កងទ័ពអ៊ីស្រអែល។ ពលទាហានអ៊ីស្រអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រអែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។ 参见章节 |
លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?»
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។