១ សាំយូអែល 14:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ពេលនោះ គេទូលស្ដេចសូលថា៖ «មើល៍! ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង»។ នោះស្ដេចមានរាជឱង្ការថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះ ចូរប្រមៀលថ្មមួយយ៉ាងធំ មកឲ្យខ្ញុំនៅទីនេះ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 មានគេទូលព្រះបាទសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ព្រះបាទសូលមានរាជឱង្ការថា៖ «អ្នករាល់គ្នាក្បត់ព្រះអម្ចាស់ហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំ មកឲ្យខ្ញុំភ្លាម»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ខណនោះមានគេទូលដល់សូលថា មើល ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង នោះទ្រង់មានបន្ទូលថា ឯងរាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះចូរប្រមៀលថ្ម១យ៉ាងធំមកឯអញឥឡូវ 参见章节អាល់គីតាប33 មានគេជម្រាបស្តេចសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងអុលឡោះតាអាឡា ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ស្តេចសូលបានបញ្ជាថា៖ «អ្នករាល់គ្នាក្បត់អុលឡោះតាអាឡាហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំ មកឲ្យខ្ញុំភ្លាម»។ 参见章节 |