| ១ របាក្សត្រ 15:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ដូច្នេះ ព្រះបាទដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដុម មកដោយអរសប្បាយ។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 បន្ទាប់មក ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល និងពួកមេទ័ព នាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ពីផ្ទះរបស់លោកអូបេដអេដុមយ៉ាងសប្បាយរីករាយ។参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នឹងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដំម មកដោយអរសប្បាយ参见章节 អាល់គីតាប25 បន្ទាប់មក ស្តេចទត ព្រមទាំងពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល និងពួកមេទ័ពនាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាពីផ្ទះរបស់លោកអូបេដ-អេដុម យ៉ាងសប្បាយរីករាយ។参见章节 | 
គ្រានោះ ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាប្រធានលើកុលសម្ពន័្ធទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក
ប៉ុន្តេ នៅថ្ងៃនេះ អ្នករាល់គ្នាបានបោះបង់ចោលព្រះរបស់អ្នក ដែលព្រះអង្គបានសង្គ្រោះអ្នក ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ អ្នករាល់គ្នាបានទូលព្រះអង្គថា "សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ" ដូច្នេះ ចូរអ្នករាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ»។
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន
ដូច្នេះ ខ្ញុំក៏បានយកមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ជាមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះ មកតាំងគេជាមេដឹកនាំលើអ្នករាល់គ្នា គឺជាមេបញ្ជាការលើមួយពាន់នាក់ ជាមេបញ្ជាការលើមួយរយនាក់ ជាមេបញ្ជាការលើហាសិបនាក់ និងជាមេបញ្ជាការលើដប់នាក់ ព្រមទាំងពួកមេដឹកនាំ តាមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
បន្ទាប់មក ព្រះបាទសាឡូម៉ូនបានប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃកុលសម្ព័ន្ធទាំងអស់ និងពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកកូនចៅអ៊ីស្រាអែល មកក្រុងយេរូសាឡិម ដើម្បីនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ចេញពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូនមក។