១ របាក្សត្រ 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលពីមុន ទោះជាកាលនៅពេលព្រះបាទសូលធ្វើជាស្តេច គឺបានលោកនេះហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ាជាព្រះរបស់លោក ទ្រង់បានមានព្រះបន្ទូលមកលោកថា "គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខប្រជារាស្ត្ររបស់យើង"»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 កាលពីមុន នៅពេលដែលព្រះបាទសូលគ្រងរាជ្យលើយើងខ្ញុំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 កាលពីដើមដែលសូលធ្វើជាស្តេចនៅឡើយ នោះគឺលោកហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ា ជាព្រះនៃលោក ទ្រង់បានមានបន្ទូលដល់លោកថា គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខនៃរាស្ត្រអញផង 参见章节អាល់គីតាប2 កាលពីមុននៅពេលដែលស្តេចសូលគ្រងរាជ្យលើយើងខ្ញុំ ស្តេចទតធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាជាម្ចាស់របស់ស្តេចទត មានបន្ទូលមកកាន់គាត់ថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 参见章节 |
នៅគ្រប់ទីកន្លែងដែលយើងបានដើរជាមួយពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើយើងដែលនិយាយមួយម៉ាត់ ទៅកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលណាមួយ ដែលយើងបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងថា "ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានស្អាងវិហារពីឈើតាត្រៅឲ្យយើងឬទេ?"
ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។