១ ពេត្រុស 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។ 参见章节ព្រះគម្ពីរខ្មែរសាកល3 ជាការពិត រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងរបស់សាសន៍ដទៃ ដូចជារស់នៅក្នុងការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបបដិមាករដែលខុសនឹងក្រឹត្យវិន័យ នោះល្មមហើយ។ 参见章节Khmer Christian Bible3 រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្ដតាមបំណងរបស់សាសន៍ដទៃ គឺបណ្ដោយតាមការល្មោភកាម សេចក្ដីប៉ងប្រាថ្នាអាក្រក់ ប្រមឹក ស៊ីផឹកអ៊ូអែ ប្រកួតគ្នាផឹក និងថ្វាយបង្គំរូបព្រះដែលគួរឲ្យស្អប់ នោះល្មមហើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ ចូលចិត្តនោះ យូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតដែលពីដើម យើងរាល់គ្នាបានធ្វើតាមបំណងចិត្តរបស់សាសន៍ដទៃ ទាំងដើរក្នុងសេចក្ដីអាសអាភាស ការស្រើបស្រាល ការចំណូលស្រា ស៊ីផឹកជ្រុល ការប្រមឹក នឹងការថ្វាយបង្គំរូបព្រះ ដែលសុទ្ធតែខុសច្បាប់ នោះល្មមដល់យើងហើយ 参见章节អាល់គីតាប3 ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់អុលឡោះចូលចិត្ដនោះយូរពេកហើយ គឺបានប្រព្រឹត្ដអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។ 参见章节 |
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ឱពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលអើយ ល្មមហើយ ចូរលះបង់សេចក្ដីច្រឡោត និងការជិះជាន់ចោល ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតចុះ ត្រូវដកការស៊ីបំបាត់ប្រជារាស្ត្ររបស់យើងចេញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
កាលស្ដេចអេសាបានឮពាក្យទាំងនោះ ជាទំនាយរបស់ហោរាអ័សារា កូនអូដេឌហើយ ទ្រង់ក៏មានចិត្តក្លាហាន ហើយលុបបំបាត់អស់ទាំងរូបព្រះពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាន នៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខថែវព្រះដំណាក់របស់ព្រះយេហូវ៉ាឡើងជាថ្មីវិញ។
រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។