១ ពង្សាវតារក្សត្រ 15:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 រួចប្អាសាជាកូនអ័ហ៊ីយ៉ា ក្នុងកុលសម្ពន័្ធអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសម្លាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ព្រះបាទណាដាប់ ហើយធ្វើគុតស្ដេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្ដេច និងកងទ័ពអ៊ីស្រាអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 រួចប្អាសា ជាកូនអ័ហ៊ីយ៉ា ក្នុងពូជអំបូរអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសំឡាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប នឹងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន 参见章节អាល់គីតាប27 លោកបាសាជាកូនរបស់លោកអហ៊ីយ៉ា ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានក្បត់ស្តេចណាដាប់ ហើយសម្លាប់ស្តេចនៅគីបថោន ជាក្រុងរបស់ពួកភីលីស្ទីន ក្នុងគ្រាដែលស្តេច និងកងទ័ពអ៊ីស្រអែលទាំងមូលកំពុងឡោមព័ទ្ធក្រុងនោះ។ 参见章节 |
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសម្ដែងមកទាស់នឹងប្អាសា ព្រមទាំងព្រះរាជ្យវង្សទ្រង់ តាមរយៈហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។