អែសរ៉ា 8:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 «បន្ទាប់មក នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចេញពីទន្លេអាហាវ៉ា ដើម្បីធ្វើដំណើរទៅក្រុងយេរូសាឡិម។ ព្រះហស្តរបស់ព្រះនៃយើងបានសណ្ឋិតលើយើង ហើយព្រះអង្គបានរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងពីពួកចោរដែលបង្កប់ខ្លួនតាមផ្លូវ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 «នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចាកចេញពីព្រែកអាហាវ៉ា ឆ្ពោះទៅក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្រះនៃយើងបានដាក់ព្រះហស្ដការពារយើង មិនឲ្យមានខ្មាំងសត្រូវមកយាយី ឬត្រូវចោរប្លន់ឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 រួចមក នៅថ្ងៃទី១២ខែចេត្រ នោះយើងរាល់គ្នាបានធ្វើដំណើរចេញពីទន្លេអាហាវ៉ា ដើម្បីនឹងទៅឯក្រុងយេរូសាឡិម ព្រះហស្តនៃព្រះរបស់យើងក៏សណ្ឋិតនៅជាមួយ ហើយទ្រង់ជួយឲ្យយើងរួច ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ នឹងពួកចោរដែលបង្កប់ខ្លួនតាមផ្លូវផង 参见章节អាល់គីតាប31 «នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ពួកយើងបានចាកចេញពីព្រែកអាហាវ៉ា ឆ្ពោះទៅក្រុងយេរូសាឡឹម។ នៅតាមផ្លូវ អុលឡោះជាម្ចាស់នៃយើងបានគ្រប់គ្រងការពារយើង មិនឲ្យមានខ្មាំងសត្រូវមកយាយី ឬត្រូវចោរប្លន់ឡើយ។ 参见章节 |
ព្រមទាំងប្រោសប្រទានសេចក្ដីសប្បុរសរបស់ព្រះអង្គដល់ខ្ញុំ នៅចំពោះស្តេច ពួកទីប្រឹក្សារបស់ស្ដេច និងនៅចំពោះមន្ត្រីដ៏មានអំណាចរបស់ស្តេចទៀតផង។ ខ្ញុំមានសេចក្ដីក្លាហាន ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ បានសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានប្រមូលអស់លោកដែលជាមេដឹកនាំរបស់អ៊ីស្រាអែល ឲ្យឡើងទៅជាមួយខ្ញុំ»។