អែសរ៉ា 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 «រេហ៊ូម ជាមេបញ្ជាការ ស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗរបស់ខ្លួន ពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 «ទូលបង្គំយើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៃតំបន់ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសាន ដេហាវេ អេឡាំ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 រេហ៊ូម ជាចាងហ្វាង នឹងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ នឹងពួកអេឡាំ 参见章节អាល់គីតាប9 «យើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់គ្នានៃតំបន់ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសាន ដេហាវេ អេឡាំ 参见章节 |
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
សូមព្រះករុណាតែងតាំងឲ្យមានពួកមន្ត្រី នៅគ្រប់អាណាខេត្តទាំងអស់ក្នុងរាជាណាចក្ររបស់ព្រះករុណា ដើម្បីប្រមូលស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតទាំងប៉ុន្មាន យកមកដាក់នៅវិមានស្ត្រី ក្នុងក្រុងស៊ូសាន ជាក្រុងហ្លួង ក្រោមអំណាចលោកហេកាយ ជាមហាតលិករបស់ព្រះករុណា ដែលជាអ្នកថែរក្សាពួកស្ត្រី ហើយឲ្យគេបើកគ្រឿងសម្អាងកាយដល់នាងទាំងនោះ។
គាត់និយាយនៅមុខពួកបងប្អូនរបស់គាត់ និងនៅមុខពលទ័ពស្រុកសាម៉ារីថា៖ «តើពួកយូដាកម្សោយនេះកំពុងធ្វើស្អីនឹង? តើគេសង់កំផែងនេះសម្រាប់ខ្លួនគេឬ? តើគេនឹងថ្វាយយញ្ញបូជាឬ? តើគេបង្ហើយកំផែងនេះក្នុងរយៈពេលមួយថ្ងៃឬ? តើគេយកថ្មពីគំនរសំរាម ដែលឆេះអស់ទៅហើយ មករៀបឡើងវិញកើតឬ?»