អេសេគាល 5:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ហេតុនោះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះអ្នករាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ដែលនៅជុំវិញ អ្នកមិនបានដើរតាមច្បាប់ ឬរក្សាបញ្ញត្តិរបស់យើង ហើយក៏មិនបានប្រព្រឹត្តតាមបញ្ញត្តិរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមច្បាប់ និងវិន័យរបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង 参见章节អាល់គីតាប7 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាព្រហើនលើសប្រជាជាតិនានាដែលនៅជុំវិញ គឺអ្នករាល់គ្នាពុំបានធ្វើតាមហ៊ូកុំ និងវិន័យរបស់យើងទេ។ លើសពីនេះទៀត សូម្បីតែទម្លាប់របស់ប្រជាជាតិដែលនៅជុំវិញ ក៏អ្នករាល់គ្នាមិនធ្វើតាមផង។ 参见章节 |