អេសេគាល 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 យើងនឹងចាត់អំណត់ សត្វកំណាចមកលើអ្នករាល់គ្នា សត្វនោះនឹងប្រហារកូនចៅរបស់អ្នករាល់គ្នា ហើយនឹងមានទាំងអាសន្នរោគ និងឈាមមកកណ្ដាលអ្នករាល់គ្នាដែរ យើងនឹងនាំដាវមកលើអ្នក យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 យើងនឹងចាត់ទុរ្ភិក្ស ព្រមទាំងសត្វសាហាវ ទៅប្រហារកូនចៅរបស់ពួកគេ។ ជំងឺរាតត្បាត ការបង្ហូរឈាម សង្គ្រាមនឹងកើតមានដល់ក្រុងនេះ។ យើងជាព្រះអម្ចាស់ យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 អញនឹងបាត់សេចក្ដីអំណត់អត់ នឹងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនឹងមានទាំងអាសន្នរោគ នឹងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។ 参见章节អាល់គីតាប17 យើងនឹងចាត់ទុរ្ភិក្ស ព្រមទាំងសត្វសាហាវ ទៅប្រហារកូនចៅរបស់ពួកគេ។ ជំងឺរាតត្បាត ការបង្ហូរឈាម សង្គ្រាមនឹងកើតមានដល់ក្រុងនេះ។ យើងជាអុលឡោះតាអាឡា យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ»។ 参见章节 |
អ្នកត្រូវប្រាប់ដល់គេដូច្នេះថា ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែកនេះ នឹងដួលដោយដាវ ហើយអ្នកណាដែលនៅឯទីវាល យើងនឹងឲ្យសត្វព្រៃហែកស៊ី ហើយពួកអ្នកដែលនៅក្នុងទីមាំមួន និងក្នុងរអាងភ្នំ គេនឹងស្លាប់ដោយអាសន្នរោគ។