អេសេគាល 44:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 គេនឹងស៊ីតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះបានជារបស់គេទាំងអស់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ពួកគេបរិភោគសាច់ ដែលជាតង្វាយ និងយញ្ញបូជារំដោះបាប ឬយញ្ញបូជាសុំលើកលែងទោសដែលប្រជាជនយើងយកមកថ្វាយ។ អ្វីៗដែលជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង ពួកបូជាចារ្យអាចយកបាន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 គេនឹងស៊ីដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះនឹងបានជារបស់ផងគេទាំងអស់ 参见章节អាល់គីតាប29 ពួកគេបរិភោគសាច់ ដែលជាជំនូន និងគូរបានរំដោះបាប ឬគូរបានសុំលើកលែងទោសដែលប្រជាជនយើងយកមកជូន។ អ្វីៗដែលជនជាតិអ៊ីស្រអែលទុកសម្រាប់យើង ពួកអ៊ីមុាំអាចយកបាន។ 参见章节 |